កន្លែងហ្វឹកហាត់របស់យើង
ភាពល្អឯកតែមួយរបស់យើង
នៅក្នុងកន្លែងហ្វឹកហាត់ទាំងអស់ តម្លៃនៃទំនួលខុសត្រូវ វិន័យ និងភាពស្មោះត្រង់ត្រូវបានបង្រៀន អនុវត្ត និងឆ្លុះបញ្ចាំងដោយអន្តរកម្មដែលបានរៀបចំឡើងយ៉ាងល្អិតល្អន់ រវាងសិស្ស និងគ្រូបង្រៀនរបស់ពួកគេដែលនៅផ្ទះ (ឪពុកម្តាយ) និងនៅសាលា (គ្រូបង្រៀន) ។
ការគិតត្រូវ
ការប្រកួតប្រជែងជជែកដេញដោលនៅទូទាំងសាលាដែលអភិវឌ្ឍការគិត ការផ្តល់យោបល់នៅនឹងកន្លែង ជំនាញតស៊ូមតិ ការងារជាក្រុម ទៅលើប្រធានបទដែលជំរុញការគិតដល់សិស្សអំពីបញ្ហាយុវជន និងបញ្ហានៅក្នុងសង្គមបច្ចុប្បន្ន ។
ការនិយាយត្រូវ
ការប្រកួតប្រជែងនៃការថ្លែងសុន្ទរកថាជាសាធារណៈ ទូទាំងសាលា ដែលបណ្តុះប្រាជ្ញា និងសកម្មភាពក្នុងការអភិវឌ្ឍសីលធម៌ ទន្ទឹមនឹងការកសាងទំនុកចិត្ត ការងារជាក្រុម និងជំនាញណែនាំ ។
ការងារត្រូវ
ការប្រកួតប្រជែនៃសិល្បៈច្នៃប្រឌិត និងការសម្តែង ដែលសិស្សទាំងអស់តម្រូវឱ្យមើលពិនិត្យមើលផ្នែកខាងក្នុងដែលប្រឈមដោយនីវរណៈធម៌ជាគ្រឿងរារាំង ដើម្បីទទួលយក និងបង្ហាញពីការរីកចម្រើន និងសមិទ្ធផលរបស់ពួកគេនៅលើឆាកតាមរយៈតន្ត្រី ល្ខោន ឬ របាំ ។
ការចិញ្ចឹមជីវិតត្រឹមត្រូវ
សិស្សចូលរួមក្នុងការប្រកួតប្រជែងធ្វើម្ហូប ដែលឪពុកម្តាយនឹងត្រូវបានតម្រូវឱ្យបង្វឹកកូនរបស់ពួកគេអំពីជំនាញជីវិតសំខាន់ៗ ខណៈដែលការបណ្តុះ ការឱ្យតម្លៃនៃវប្បធម៌គ្រួសារ ប្រពៃណី និងការទទួលខុសត្រូវ ។