អ្នកដឹកនាំដ៏មានសមត្ថភាពនាពេលអនាគតរបស់សាលាផាល


អ្នកដឹកនាំដ៏មានសមត្ថភាព គឺជាបុគ្គលដ៏អស្ចារ្យ និងដែលសកម្មភាពនិងពាក្យសម្តី របស់ពួកគេផ្ដល់ ប្រយោជន៍ ដល់ខ្លួនឯង និងសហគមន៍ ។ គោលបំណងរបស់យើងគឺផ្តល់ការគំាទ្រដល់ពួកគេក្នុងការងារបំភ្លឺពិភពលោកដោយផ្ដល់ឲ្យពួកគេនូវបទពិសោធអប់រំ ដ៏ត្រចះត្រចង់ ។


តើអ្វីទៅជាបទពិសោធន៍អប់រំដ៏ត្រចះត្រចង់?

ការបណ្តុះនូវប្រាជ្ញា

ការ អប់រំពិត គឺ លើសពីការរៀនសូត្រ ដោយផ្អែកលើសៀវភៅទៅទៀត។ យើងជួយសិស្សរបស់យើងឱ្យ អភិវឌ្ឍប្រាជ្ញាពិតតាម រយៈការយល់ឃើញនិងការគិតដ៏ត្រឹមត្រូវ សិស្សរបស់យើងរស់នៅ មិនមែន ដើម្បី ប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែសម្រាប់ភាពរីករាយនៃការធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើង

ការលើកកំពស់តម្លៃនៃសីលធម៌

យើងជួយសិស្សរបស់យើង ឲ្យសម្រេចបាននូវ សន្តិភាព តុល្យភាព និងភាពសុខសាន្ត តាមរយៈ    ការសម្តែងចេញមកក្រៅជាមួយ នឹង ការនិយាយស្តី សកម្មភាពការងារ និង ការរស់នៅដ៏ត្រឹមត្រូវ ។ សិស្សរបស់យើង មានការប្រព្រឹត្តដ៏ល្អនិងពោរពេញទៅដោយភាពរីករាយ ដើម្បីចូលរួមចំណែកដល់ពិភពជុំវិញពួកគេ ។

ការអភិវឌ្ឍនៃភាពឧស្សាហ៍ព្យាយាម និងជំនាញ

យើងជួយសិស្សរបស់យើងឱ្យអនុវត្តកិច្ចខិតខំប្រឹងប្រែង  ការយកចិត្តទុកដាក់ និងភាពសក្តិសមដ៏ត្រឹមត្រូវ ដើម្បីកំណត់ ការរំពឹងទុកកាន់តែខ្ពស់ និងគោលដៅ ដ៏អស្ចារ្យ។ តាមដំណើររៀនសូត្ររបស់ ពួកគេ យើងនៅទីនេះ ដើម្បីជួយពួកគេ អភិវឌ្ឍ ភាពស៊ាំ ក្នុងការរៀនពីកំហុសរបស់គេ និង ឈានដល់ចំណុចថ្មី ។

បង្ហាញពីអដ្ឋង្គិកមគ្គទំាង ៨ ដែលជាពុទ្ធោវាទ សាលារបស់យើងជឿជាក់លើការចែករំលែកចំណេះដឹងសិក្សា និងបណ្តុះបុគ្គលទាំងឡាយតាមរយៈប្រាជ្ញា សីលធម៌ និងភាពឧស្សាហ៍ព្យាយាម ដោយស្ថិតនៅលើសសរស្តម្ភទាំងបីនេះ ដែលសាលារបស់យើងទទួលបានគោលគ្រឹះ និងកម្មវិធីសិក្សា វប្បធម៌ ស្មារតី និងក្រឹត្យក្រមវិន័យ។

វប្បធម៌នៃសាលាយើងគឺពង្រឹងសុខភាពភាពសិស្សានុសិស្ស និងគោលបំណងពង្រឹងទំនាក់ទំនងជាមួយអាណាព្យាបាល របស់គេ និងសហគមន៍ផ្សេង ៗ ។

We doesn't just offer an exceptional educational experience for your child, we help them develop into wholesome leaders who light up the world with their outstanding abilities and morals.

Find out how we incorporate the Buddha’s teachings to provide an enlightening education experience for your child.

>