ការអប់រំបែបច្នៃប្រឌិត



បទពិសោធន៍សិក្សា 4D

កន្លែងរៀនសូត្រដែលមានព័ត៌មាននិងកំណែរទម្រង់ កន្លែងដែលមានប្រសិទ្ធិភាពក្នុងការអនុវត្តបានល្អ ត្រូវបានដាក់បញ្ចូលទៅក្នុងជីវិតនិងទម្លាប់របស់សិស្ស។ ដែលជាកន្លែងដែលសិស្សរបស់យើងអាចរៀនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងដោយមានការគាំទ្រពីមិត្តភ័ក្តិ សមាជិកក្រុមឬលោកគ្រូអ្នកគ្រូ។
យើងផ្តល់នូវបទពិសោធសិក្សាពិតប្រាកដ និងផ្ទាល់ខ្លួនសម្រាប់កូនរបស់លោកអ្នក តាមរយៈប្រព័ន្ធសិក្សា 4D ប្រកបដោយភាពច្នៃប្រឌិត ។
លោកគ្រូអ្នកគ្រូរបស់យើងអាចតាមដានការវិវឌ្ឍក្នុងពេលវេលាជាក់ស្តែងរបស់សិស្ស
និងផ្តល់ឱ្យសិស្សនូវមតិកែរលម្អភ្លាមៗ ដើម្បីបកស្រាយពីការយល់ច្រឡំដែលពួកគេមាន។ តាមរយៈប្រព័ន្ធ 4D របស់យើង ហើយគ្រូបង្រៀនអាចយល់កាន់តែច្បាស់អំពីតម្រូវការរបស់សិស្សរ និងផ្លាស់ប្តូរមេរៀនរបស់ពួកគេទៅតាមនោះដែរ។

ការបង្រៀនពិសេស

ការបង្រៀនពិសេស

យើងមានគ្រូបង្រៀនដែលមានជំនាញច្បាស់លាស់ និងច្នៃប្រឌិតខ្ពស់ ដែលស្រលាញ់ការសិក្សាពេញមួយជីវិត។ គោលបំណងនៃយុទ្ធសាស្រ្តរបស់យើងគឺដើម្បីជំរុញការអនុវត្តការងាររបស់បុគ្គលិកទាំងអស់នៅក្នុងបរិបទសិក្សាដែលគាំទ្រ និងសហការគ្នា និងអាចឱ្យពួកគេមានការរីកចម្រើនក្នុងភាពជាអ្នកជំនាញសម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស ។
យើងប្ដេជ្ញាក្នុងការគាំទ្រគ្រូរបស់យើងឱ្យបន្តការខិតខំកែរលម្អរការអនុវត្តការបង្រៀន និងចំណេះដឹងអំពីខ្លឹមសារមេរៀនរបស់ពួកគេ។
ដើម្បីសម្រេចបាននូវគោលបំណងនេះ យើងបានលះបង់ទាំងកម្លាំងកាយចិត្ត និងធនធានទៅលើវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបែបច្នៃប្រឌិតប្រចាំសប្តាហ៍ ។ យើងបានជំរុញឱ្យមានវប្បធម៌តម្លាភាព កិច្ចសហការ និងការគាំទ្រ ដែលមានការអង្គេតពីគ្រូបង្រៀន គម្រោងស្រាវជ្រាវសកម្មភាព និងការអបអរសាទរចំពោះភាពជោគជ័យ គឺមានសារៈសំខាន់ចំពោះអ្វីដែលយើងធ្វើក្នុងនាមជាអ្នកអប់រំ។

កិច្ចសហការ

គ្រូបង្រៀនធ្វើការជាក្រុមតូចៗដោយប្រើ "គំរូសកម្មភាពសិក្សាស្រាវជ្រាវ" ជួបគ្នាជាទៀងទាត់ដើម្បីរៀបចំផែនការអន្តរាគមន៍ដើម្បីជាយុទ្ធសាស្រ្ត ពង្រឹងការអនុវត្តការបង្រៀននិងចំណេះដឹងអំពីប្រធានបទ ចែករំលែកគំនិតនិងធនធាន ព្រមទាំងគាំទ្រការបង្រៀន និងការរៀនដែលមានគុណភាពខ្ពស់សម្រាប់សិស្សគ្រប់រូប ។

 

ការតាមដានមេរៀន

ការតាមដានការបង្រៀន និងបណ្តុះវប្បធម៌វិជ្ជាជីវៈ និងកិច្ចសហការដែលនាំឱ្យការអនុវត្តប្រសើរឡើង និងលទ្ធផលសិក្សារបស់សិស្ស។ គ្រូបង្រៀនគ្រប់រូបនៅសាលាផាល មានមេរៀនជាច្រើនដែលអាចសង្កេតឃើញ ដែលងាយស្រួលចូលមើលតាមរយៈកម្មវិធីផ្ទុកទិន្នន័យក្នុងប្រព័ន្ធខ្លោដ (cloud) ហើយមានការផ្តល់យោបល់ពេញមួយឆ្នាំ។ នៅចុងឆ្នាំនីមួយៗ មានការបើកវគ្គមួយដែលអនុញ្ញាតឱ្យបុគ្គលិកផ្តល់នូវការរិះគន់ប្រកបដោយភាពស្មោះត្រង់ និងស្ថាបនាដល់មិត្តរួមការងាររបស់ពួកគេ។

ការស្ទង់មតិរបស់ឪពុកម្តាយ + សិស្ស + គ្រូបង្រៀន
មតិកែលម្អរបស់មាតាបិតា និងសិស្សជួយលោគ្រូ អ្នកគ្រូ
ឱ្យយល់ពីចំណុចខ្លាំង និងចំណុចខ្វះខាត និងកែលម្អរការអនុវត្តការបង្រៀនផងដែរ។


ការទទួលស្គាល់ចំពោះការគំាទ្រ
ការគាំទ្រវិជ្ជាជីវៈសម្រាប់គ្រូបង្រៀនថ្មីគឺត្រូវឆ្លងកាត់ការដំណើរការនិងមានការទទួលស្គាល់ និងសម្រាប់គ្រូបង្រៀនដែលមានបទពិសោធន៍គឺមានការទទួលជាផ្លូវការក្នុងកំរឹតខ្ពស់ ។

ការចូលរួមរបស់មាតាបិតា
អាណាព្យាបាលរបស់សាលាផាលអន្តរជាតិអូស្រ្តាលី គឺជាសមាជិកដ៏សំខាន់នៃសហគមន៍សាលារបស់យើង ។ នៅពេលយើងធ្វើការជាមួយគ្នា យើងអាចបង្កើតភាពខុសគ្នានៅក្នុងលទ្ធផលសិក្សារបស់កុមារម្នាក់ៗ ដូចដែល
លោក ប៉ាល់ បញ្ញា បានលើកឡើងហើយសំខាន់បំផុតក្នុងជីវិតរបស់កុមារ គឺឪពុកម្តាយ ជាគ្រូបង្រៀនចម្បងសម្រាប់កូនៗ ហើយលោកគ្រូ អ្នកគ្រូជាគ្រូបន្ទាប់បន្សំ។ ដូច្នេះ ដើម្បីធានាបានថា មូលដ្ឋានគ្រឹះនៃកុមារមានភាពរឹងមាំ និងមានការជួយជ្រោមជ្រែង មាតាបិតានិងអាណាព្យាបាលត្រូវសហការរួមគ្នាដើម្បីសម្រេចបាននូវគោលបំណងរូម ។

អប់រំបែបបច្ចេកវិទ្យា

ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអប់រំរបស់យើងឆ្លុះបញ្ចាំងពីវប្បធម៌បើកចំហ ស្មោះត្រង់ និងពិតប្រាកដរបស់សាលា។
យើងប្រើសៀវភៅកត់ត្រាឌីជីថល ដើម្បីធ្វើឱ្យមាតាបិតាអាចមើលឃើញការវិវត្តិរបស់សិស្ស។ ស្ថានភាពជាក់ស្តែងនៃប្រព័ន្ធសិក្សា 4D របស់យើងអនុញ្ញាតឱ្យគ្រូបង្រៀនផ្តល់មតិកែរលម្អភ្លាមៗដល់សិស្ស និងជម្រះការយល់ច្រឡំដែលកើតមាន ។
ដូចគ្នានេះដែរ ឪពុកម្តាយក៏អាចយល់អំពីសកម្មភាពប្រចាំថ្ងៃរបស់កូនពួកគេតាមរយៈ 
(ផែរិន ផតថល )Parent Portal ដោយផ្តល់ដំបូន្មាន និងលើកទឹកចិត្តតាមតម្រូវការ ។ ប្រព័ន្ធនេះ ដែលអនុញ្ញាតឱ្យមាតាបិតាតាមដានការអភិវឌ្ឍរបស់កុមារ លើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតាក្នុងការរៀនសូត្ររបស់សិស្ស ដែលជាកត្តាដ៏ធំក្នុងភាពជោគជ័យរបស់សិស្ស។
ចំណុចនេះ គ្រូបង្រៀនក៏ទទួលខុសត្រូវចំពោះការសិក្សារបស់សិស្ស ជាមួយនឹងភាពងាយស្រួលទាំងការរីកចំរើនរបស់សិស្ស និងការណែនាំរបស់គ្រូ តាមរយៈសៀវភៅកត់ត្រាក្នុងថ្នាក់ ។ សៀវភៅកត់ត្រា
អនុញ្ញាតឱ្យសិស្សធ្វើការសហការគ្នា ដូចជាបង្កើតការសង្ខេបអត្ថបទ អភិវឌ្ឍសមត្ថភាពឌីជីថលរបស់ពួកគេ ដែលមានសារៈសំខាន់នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះ ។

ការគោរពចំពោះអ្នកដទៃ និងបរិស្ថាន

សិស្សរបស់យើងអនុវត្តសកម្មភាពត្រឹមត្រូវដោយមានអាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវ ពោលគឺមិនចូលរួមក្នុងសកម្មភាពណាមួយដែលហានិភ័យដល់ខ្លួនឯង ឬអ្នកដទៃ។
សាលាឋមសិក្សាបែបពុទ្ធសាសនាផាល អភិវឌ្ឍការយល់ដឹងរបស់សិស្សអំពីនិរន្តរភាពបរិស្ថាន តាមរយៈការខិតខំប្រឹងប្រែងដោយមានស្មារតីខ្ពស់ ដើម្បីកាត់បន្ថយការបោះពុម្ពធនធានសិក្សាដែលមិនចាំបាច់ សិស្សរៀននិងយល់ថាជម្រើសរបស់ពួកគេ
អាចប៉ះពាល់ដល់បរិស្ថានទោះបីជាតិចតួចក៏ដោយ។ តាមរយៈសកម្មភាពរបស់ពួកគេ សិស្សទទួលបានសមត្ថភាពក្នុងការជម្នះភាពខ្ជិលច្រអូសរបស់ពួកគេយ៉ាងប្រសើរ និងទទួលបានមោទកនភាពដ៏ល្អនៅពេលដែលពួកគេឃើញការរួមចំណែករបស់ពួកគេចំពោះបរិស្ថាន ។
ជាមួយគ្នានេះផងដែរការយល់ដឹងនេះ សិស្សានុសិស្សបានអភិវឌ្ឍខ្លួនជាពលរដ្ឋរបស់ពិភពលោកដែលអាចជះឥទ្ធិពលវិជ្ជមានដល់សង្គមដែលយើងរស់នៅសព្វថ្ងៃនេះ។ សិស្សអភិវឌ្ឍការគិតនិងការផ្តល់តម្លៃចំពោះបរិស្ថានដោយការគិតអំពីឥទ្ធិពលនៃការប្រព្រឹត្តរបស់ពួកគេ ។

ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព

សិស្សរបស់យើងអាចប្រាស្រ័យទាក់ទងជាមួយគ្រូតាមរយៈអ៊ីមែលសាលារបស់ពួកគេ ឬថ្នាក់ជជែកជាមួយ Microsoft Teams ។ បណ្តាញទាំងពីរអនុញ្ញាតឱ្យមានការប្រាស្រ័យទាក់ទងភ្លាមៗ ដែលមានសារៈសំខាន់នៅក្នុងពិភពឌីជីថលដែលមានល្បឿនលឿន

 

ទំហំថ្នាក់តូច

ទំហំថ្នាក់តូចអនុញ្ញាតឱ្យសិស្សរបស់យើងទទួលបានការយកចិត្តទុកដាក់ជាលក្ខណៈបុគ្គលកាន់តែខ្ពស់ពីគ្រូរបស់ពួកគេ ក្នុងការយល់ដឹងអំពីគោលគំនិតដែលបានបង្រៀននៅក្នុងថ្នាក់។ ទំហំថ្នាក់តូចជាងនេះក៏អនុញ្ញាតឱ្យសិស្សភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ហើយនេះជួយយើងលើកកម្ពស់កម្រិតនៃការយល់ដឹងពីវត្តមានរបស់ពួកគេនៅក្នុងសាលារៀន និងអភិវឌ្ឍការយល់ដឹងពីអន្តរវប្បធម៌របស់ពួកគេទៅលើវប្បធម៌ផ្សេងៗទៀត។
ទំហំថ្នាក់របស់យើងក៏អនុញ្ញាតឱ្យយើងបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពផ្លូវចិត្ត ដោយមិនងាយទទួលរងការរើសអើង។

>