អំពីព្រះធម៌
សាលាអន្តរជាតិផាល ជាសាលាដែលទទួលស្គាល់តម្លៃនៃប្រពៃណីចាស់ទុំ និងភាពស្ថិតស្ថេរនៃតម្លៃមនុស្សធម៌។ យើងជឿជាក់ទៅលើការចែករំលែកចំណេះដឹងខាងផ្នែកសិក្សាអប់រំនិងបណ្តុះបុគ្គលទាំងឡាយតាមរយៈប្រាជ្ញា សីលធម៌ និងភាពឧស្សាហ៍ព្យាយាម ។ សាលារបស់យើងបានបញ្ចូលព្រះធម៌ (ការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ) ទៅក្នុងការអប់រំប្រចាំថ្ងៃ ដើម្បីជួយសិស្សានុសិស្សបណ្តុះនូវសីលធម៌ ចរិយាធម៌ និងប្រាជ្ញា។
សិស្សរបស់យើងមិនត្រឹមតែអភិវឌ្ឍការយល់ដឹងអំពីតម្លៃទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវបានផ្តល់ឱកាសដើម្បីបញ្ជាក់ការពិត និងបង្កើតផលពីការបង្រៀនតាមរយៈទង្វើរបស់ពួកគេ (សកម្មភាព និងការនិយាយ) តាមកន្លែងបណ្តុះបណ្តាលផ្សេងៗដែលបង្កើតឡើងដោយសាលារបស់យើង។ ពួកគេចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដែលមានការប្រកួតប្រជែងនឹងសមត្ថភាពរបស់ពួកគេ អភិវឌ្ឍគុណភាពភាពជាអ្នកដឹកនាំដ៏ប្រសើរ និងបង្កើតភាពរីករាយដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។យើងបើកចំហ ស្មោះត្រង់ និងប្រាកដប្រជាជាមួយសិស្សរបស់យើង។ យើងអនុញ្ញាតឱ្យពួកគេយល់យ៉ាងច្បាស់នូវលទ្ធផលនៃសកម្មភាព ការនិយាយ និងចេតនារបស់ពួកគេ តាមរយៈក្រមសីលធម៌របស់យើង។ សិស្សរបស់យើងត្រូវបានបង្រៀនឱ្យមានភាពក្លាហានក្នុងការប្រឈមមុខនឹងការលំបាកសម្រាប់ជាប្រយោជន៍ដល់ការសិក្សា ទទួលយកហានិភ័យសម្រាប់ជាប្រយោជន៍ដល់ការលូតលាស់ និងការរៀនសូត្រ និងជួបផ្ទាល់នឹងការរាថយសម្រាប់ជាប្រយោជន៍នៃការអភិវឌ្ឍភាពធន់ និងភាពអត់ធ្មត់។ ផលផ្លែនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ត្រូវបានគេមើលឃើញនៅក្នុងគំរូនៃការរស់នៅរបស់សិស្សានុសិស្ស បញ្ចប់ការសិក្សារបស់យើង ដែលមានកម្រិតនៃការគោរព វិន័យ និងភាពមិនអាត្មានិយម ដែលកម្រឃើញនៅក្នុងយុវវ័យដទៃទៀត។ នៅពេលដែលសិស្សបញ្ចប់ការសិក្សាពីសាលារបស់យើង ពួកគេបានចូលទៅក្នុងពិភពលោកក្នុងនាមជាអ្នកដឹកនាំដ៏ល្អ ដែលទង្វើរ និងការនិយាយស្តីផ្តល់ប្រយោជន៍ដល់ខ្លួនពួកគេ និងពិភពលោកជុំវិញពួកគេ។របៀបដែលយើងបញ្ចូលការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដើម្បីផ្តល់នូវបទពិសោធន៍អប់រំដ៏ត្រចះត្រចង់៖
( សមាទិដ្ឋិ ) ការយល់ឃើញត្រូវ
យើងលើកទឹកចិត្តសិស្សរបស់យើងឱ្យមើលឃើញពិភពលោកដោយមិនមែនស្របទៅតាមអ្វីដែលពួកគេជឿ ឬចង់ឱ្យវាក្លាយជាបែនោះទេ។ នេះមានន័យថាយើងជួយសិស្សឱ្យបណ្ដុះនូវទស្សនៈត្រឹមត្រូវថាមានការពិតមួយចំនួន ដូចជាការពិតនៃការនិយាយ និងការប្រព្រឹត្តរបស់ពួកគេមានផលប៉ះពាល់ ហើយយើងបង្រៀនពួកគេឱ្យទទួលយកការទទួលខុសត្រូវ និងជៀសវាងពីការទម្លាក់កំហុសទៅអ្នកដទៃចំពោះជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ។ លើសពីនេះ យើងជួយសិស្សរបស់យើងឱ្យឃើញយ៉ាងច្បាស់នូវអ្វីដែលពួកគេចង់សម្រេចបាន និងជំហានដែលពួកគេត្រូវធ្វើ ដើម្បីស្វែងរកការយល់ដឹងកាន់តែស៊ីជម្រៅថែមទៀត។
(សម្មាសង្កប្បៈ) សេចក្ដីត្រិះរិះត្រូវ
យើងជួយសិស្សរបស់យើងឱ្យឆ្លុះបញ្ចាំងពីបំណងរបស់ពួកគេ នៅពេលដែលពួកគេបានអភិវឌ្ឍទស្សនៈត្រឹមត្រូវ។ យើងលើកទឹកចិត្តពួកគេឱ្យស្វែងយល់ពីហេតុផលនៅពីក្រោយគោលដៅ និងសេចក្តីប្រាថ្នារបស់ពួកគេ ហើយយើងជំរុញឱ្យពួកគេបណ្តុះនូវចិត្តសប្បុរសប្រកបដោយសុច្ឆន្ទៈ។ ក្នុងន័យស្រដៀងគ្នានេះ យើងជួយសិស្សរបស់យើងជៀសវាងពីចិត្តលោភលន់ និងភាពមានគ្រោះថ្នាក់ដែលបានមកពីចិត្តទុច្ចរិត។
នៅពេលដែលសិស្សរបស់យើងអាចបញ្ជាក់យ៉ាងច្បាស់ និងដឹងគុណចំពោះបំណងដ៏ត្រឹមត្រូវរបស់ពួកគេសម្រាប់ការចង់សម្រេចបាននូវគោលដៅរបស់ពួកគេ នោះពួកគេនឹងមានការតាំងចិត្ត និងចំណង់ចំណូលចិត្តកាន់តែខ្លាំងសម្រាប់ការធ្វើដំណើរបន្តទៅមុខទៀត។
( សម្មាវាចា) សំដីត្រូវ
សិស្សរបស់យើងរៀនយល់ពីផលប៉ះពាល់នៃការប្រាស្រ័យទាក់ទងដែលច្បាស់លាស់ ស្មោះត្រង់ ខ្ពង់ខ្ពស់និងគ្មានគ្រោះថ្នាក់។ ពួកគេត្រូវបានគំាទ្រឱ្យប្រើពាក្យសម្ដីត្រឹមត្រូវដើម្បីភាពប្រសើរឡើងរបស់មនុស្ស និងពិភពលោកជុំវិញខ្លួនពួកគេ។ លើសពីនេះ យើងជួយសិស្សឱ្យជៀសវាងពីការប្រព្រឹត្តខុសដោយពាក្យសំដីដូចជាការនិយាយកុហក ការនិយាយបំបែកបំបាក់ ការនិយាយគំរោះគំរើយ និងការនិយាយដែលគ្មានន័យផ្សេងទៀតដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមាន។
តាមរយៈការបណ្ដុះបណ្ដាលការនិយាយដែលមានសច្ចៈ មានន័យរួបរួម និងនិយាយប្រកបដោយដោយសុច្ឆន្ទៈ នោះយើងអាចជួយសិស្សរបស់យើងខិតកាន់តែជិតក្នុងការក្លាយជាអ្នកដឹកនាំប្រកបដោយក្ដីមេត្តាដ៏ល្អនៅថ្ងៃស្អែក។
( សម្មាកម្មន្តៈ) ការងារត្រូវ
ការសម្រេចបានលទ្ធផលដែលចង់បានតម្រូវឱ្យមានការបំពេញការងារត្រឹមត្រូវ។ យើងបង្ហាញសិស្សរបស់យើងថា សកម្មភាពដែលត្រឹមត្រូវ គឺបានមកពីការដឹកនាំដោយមូលដ្ឋានសីលធម៌ ដោយផ្អែកលើគោលការណ៍នៃការមិនកេងប្រវ័ញ្ចលើខ្លួនឯង និងអ្នកដទៃ។
នេះមានន័យថា យើងបណ្ដុះនូវអំពើប្រកបដោយមេត្តាធម៌ ដែលជួយសម្រាលទុក្ខរបស់អ្នកដទៃ ប្រព្រឹត្តអំពើសប្បុរសដែលធ្វើឡើងដោយសុច្ឆន្ទៈ និងសេចក្តីសប្បុរស ហើយបង្ហាញអំពីព្រហ្មចរិយធម៌ ចំពោះអ្នកដែលការពារដោយអាណាព្យាបាល និងដៃគូ។ ដូច្នេះ យើងត្រូវជៀសវាងកុំធ្វើបាបសត្វមានជីវិត កុំទទួលយករបស់ណាដោយគ្មានការអនុញ្ញាត្ត និងកុំប្រព្រឹត្តខុសខាងផ្លូវភេទ។
ការធ្វើតាមសកម្មភាពត្រឹមត្រូវតាមមាគ៌ាឆ្ពោះទៅរកភាពជោគជ័យនេះ នាំឱ្យមានការពិចារណា និងការគោរពកាន់តែខ្លាំងចំពោះខ្លួនយើង និងមនុស្សជុំវិញខ្លួនយើង។
(សម្មាអាជីវៈ) ការចិញ្ចឹមជីវិតត្រូវ
ការជួយសិស្សរបស់យើងឱ្យយល់ពីរបៀបដែលពួកគេរស់នៅក្នុងជីវិតពួកគេ គឺជាការបង្ហាញពីការគិត ចេតនា(បំណង) ពាក្យសម្ដី និងការប្រព្រឹត្តរបស់ពួកគេ។ ដោយធ្វើតាមការចិញ្ចឹមជីវិតត្រឹមត្រូវ ការរស់នៅតាមមាគ៌ាសប្បុរស និងការមិនធ្វើបាបអ្នកដទៃក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ សិស្សានុសិស្សរបស់យើងបង្ហាញថាពួកគេមានភាពស្មោះត្រង់ចំពោះគុណធម៌របស់ពួកគេ ហើយមានសមត្ថភាពបង្កើតផលវិជ្ជមានសម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។
( សម្មាវាយាមៈ) ការព្យាយាមត្រូវ
យើងបំផុសគំនិតដល់សិស្សរបស់យើងឱ្យបណ្តុះ និងរក្សាភាពសាទរចំពោះការខិតខំប្រឹងប្រែងដ៏ថ្លៃថ្នូរបស់ពួកគេ ហើយជួយពួកគេឱ្យយល់ និងយកឈ្នះលើការគិតបែបអវិជ្ជមានដែលអាចកើតឡើងក្នុងការរារាំងការរីកចម្រើនរបស់ពួកគេ។
ដោយផ្តោតលើចេតនាត្រឹមត្រូវនៅពីក្រោយការនៃខិតខំប្រឹងប្រែងរបស់ពួកគេ និងជួយពួកគេឱ្យយល់អំពីឫសគល់នៃជំនឿ ដែលមានព្រំដែន យើងជួយសិស្សរបស់យើងឱ្យរក្សាថាមពលវិជ្ជមានរបស់ពួកគេ និងយកឈ្នះលើបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងដំណើរវិថីជីវិតរបស់ពួកគេ។
(សម្មាសតិ) ការរលឹកត្រូវ
សតិ សម្បជញ្ញៈ មានន័យថា ការដឹងពីគំនិត អារម្មណ៍ សកម្មភាព និងពាក្យសម្ដីរបស់ខ្លួនក្នុងពេលណាមួយ។ យើងលើកទឹកចិត្តសិស្សរបស់យើងឱ្យចងចាំជានិច្ចអំពីកន្លែងដែលពួកគេស្ថិតនៅ ក្នុងដំណើរជីវិតរបស់ពួកគេ។ នេះជួយពួកគេឱ្យមានវឌ្ឍនភាពចំពោះអ្វីដែលពួកគេបានធ្វើ ឆ្លុះបញ្ចាំងពីលទ្ធផលនៃជម្រើសដើមរបស់ពួកគេ យល់ពីបញ្ហាប្រឈមដែលពួកគេបានជួបប្រទះ និងទទួលស្គាល់នូវអ្វីដែលនឹងកើតឡើងចំពោះពួកគេនាពេលអនាគត។
(សម្មាសមាធិ) ការដំកល់ចិត្តឲ្យនឹងត្រូវ
ភាពប៉ិនប្រសប់ដ៏ត្រឹមត្រូវ មានន័យថា ការបង្ខាំងចិត្តរបស់អ្នក កុំឱ្យផ្តោតលើការសម្រេចបាននូវលទ្ធផលដែលចង់បានតែមួយ។ យើងជួយសិស្សរបស់យើងផ្តោតតែលើអ្វីដែលចាំបាច់សម្រាប់ការអភិវឌ្ឍបន្ថែមទៀត និងវឌ្ឍនភាពឆ្ពោះទៅរកគោលដៅរបស់ពួកគេ។