អំពីការអប់រំរបស់សាលា ផាល [ Pal Education]
ការអប់រំនៃសាលាផាល(Pal Education) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការសុំជំនួយក្នុងចំណោមកុមារនៃប្រជាជនចំណាកស្រុកជំនាន់ទី ១ ក្នុងស្រុក និងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេសកំពូលមួយនៅក្នុងទីក្រុងស៊ីដនី ហើយមានភាពល្បីល្បាញយ៉ាងឆាប់រហ័សជាមួយនឹងកំណត់ត្រាដ៏គួរឱ្យភ្ញាក់ផ្អើល ការកែរលម្អរសម្រាប់សិស្សានុសិស្ស និងលទ្ធផលដ៏ល្អក្នុងការប្រឡងនៅថ្នាក់ជាតិ ។

នាយកនិងជាស្ថាបនិក គឺ លោក ប៉ាល់ បញ្ញា បានលះបង់ជីវិត និងកម្លាំងចិត្ត ដើម្បីលើកកម្ពស់ឱកាសសិក្សាសម្រាប់យុវជន គាត់ខ្លួនឯងផ្ទាល់ជាអ្នករស់រានមានជីវិតពីសម័យកាលដ៏ខ្មៅងងឹតក្នុងប្រទេសកម្ពុជា និងការខ្វះខាត និងជំរុំជនភៀសខ្លួន ។ លោក បញ្ញា បានដឹងដឹងច្បាស់ពីតួនាទីសំខាន់នៃការអប់រំ ដែលជាឧបករណ៍ដើម្បីក្រោកពីគ្រោះមហន្តរាយ និងកែរលម្អរខ្លួនឯង និងកាលៈទេសៈ ។ ក្នុងឆ្នាំ ២០១៣ លោកបានចាប់ផ្តើមសាលាបែបពុទ្ធសាសនាផាល ដែលជាសាលាតែមួយគត់ក្នុងប្រទេសអូស្ត្រាលី ក្នុងគោលបំណងលើកកម្ពស់ មិនត្រឹមតែឧត្តមភាពសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីរក្សា និងចិញ្ចឹមបីបាច់ថែរក្សាឧត្តមគតិ និងការប្រៀនប្រដៅរបស់ព្រះពុទ្ធ និងដើម្បីធានាថាតម្លៃដែលបង្រៀននៅសាលាមាននៅក្នុងវប្បធម៌នៃការរស់នៅរបស់មនុស្សម្នាក់ៗ ។
ឥឡូវនេះ យើងកំពុងបើកកម្មវិធីអប់រំសាលាផាល
នៅកម្ពុជា
ដើម្បីជួយសិស្សកម្ពុជាឱ្យចេះភាសាអង់គ្លេស
លើសពីនេះទៅទៀត ពួកគេនឹងមានឱកាសភ្ជាប់អ៊ីនធឺណិតរវាងសិស្ស
និងគ្រូរបស់យើងនៅក្នុងប្រទេសអូស្ត្រាលី
ដើម្បីអភិវឌ្ឍការសន្ទនារបស់ពួកគេជាភាសាអង់គ្លេស។
ក្រោយមកប្រសិនបើមានឱកាស គេនឹងអាចបន្តការសិក្សានៅអូស្ត្រាលីផងដែរ ។