គណៈកម្មាធិការមាតាបិតា និងមិត្តភក្តិ
យើងជឿជាក់ថាសមិទ្ធិផល និងការអនុវត្តរបស់សាលាក្នុងកម្រិតទូលំទូលាយ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃចំណាប់អារម្មណ៍របស់ឪពុកម្តាយចំពោះការអប់រំរបស់កូនពួកគេ។
នោះហើយជាមូលហេតុដែលយើងធ្វើការជំរុញយ៉ាងសកម្មដល់មាតាបិតាទាំងអស់ឱ្យចូលរួមក្នុងសាលា ។
ឪពុកម្តាយភាគច្រើនចូលរួមកិច្ចប្រជុំ មាតាបិតានិងមិត្តភក្តិ (P&F) និងចូលរួមសិក្ខាសាលាមាតាបិតានៅសាលាអន្តរជាតិ ផាល ។ មាតាបិតាជាច្រើនក៏ជួយសាលា ក្នុងការគ្រប់គ្រងអាហារដ្ឋាន ហាងលក់ឯកសណ្ឋានរបស់សាលា និងព្រឹត្តិការណ៍នានាដូចជា អាហារពេលល្ងាចប្រចាំឆ្នាំរបស់សាលា និងអាហារថ្ងៃត្រង់ជាមួយអ្នកមានគុណជាដើម ។ការខិតខំប្រឹងប្រែងរបស់អ្នកពិតជាមានន័យដ៏ធំធេងសម្រាប់យើង និងសិស្សរបស់យើង៖