ឧត្ដមនៃភាពកាសិក្សា
សាលាអន្តរជាតិ ផាល ផ្តល់ជូនសិស្សនូវការអនុវត្តការអប់រំប្រកបដោយភាពច្នៃប្រឌិត,
ភាពជាអ្នកដឹកនាំ និងបទពិសោធបម្រើសង្គម ។
ក្នុងចំណោមបុគ្គលិកបង្រៀនដែលមានបទពិសោធន៍ខ្ពស់ និងអ្នកដឹកនាំប្រតិបត្តិសាលារបស់យើងបានរួមបញ្ចូលកម្មវិធី និងគម្រោងជាច្រើន ដើម្បីនាំយកលទ្ធផលសិស្សរបស់យើងទៅជាលទ្ធផលដ៏ល្អបំផុតនៅក្នុងស្ថាប័នរដ្ឋ។ សិស្ស ឆ្លងកាត់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងចូលរួមក្នុងឱកាសសហគ្រិនភាព៖ គុណភាពដែលធ្វើឱ្យសិស្សរបស់យើងមានលទ្ធភាពខ្ពស់ក្នុងការចូលរៀនបន្តនៅសកលវិទ្យាល័យ។
សាលាអន្តរជាតិផាល ផ្តល់កម្មវិធីបង្កើនល្បឿន នៃជំនាញត្រឹមត្រូវមួយ (Right Mastery) ដែលអនុញ្ញាតឱ្យសិស្សដែលមានទេពកោសល្យ មានការតាំងចិត្ត និងមានវិន័យក្នុងការបញ្ចប់កម្មវិធីសិក្សាក្នុងអត្រាលឿនជាងធម្មតា។ កម្មវិធីសិក្សា(Right Mastery) ជួយសិស្សបណ្តុះផ្នត់គំនិតដែលពួកគេត្រូវតែកំណត់ការរំពឹងទុកខ្ពស់ជាងមុន និងសម្រេចបាននូវគោលដៅរបស់ពួកគេដោយការឧស្សាហ៍ព្យាយាម និងភាពអត់ធន់។