កិច្ចស្វាគមន៍របស់ស្ថាបនិកនៃសាលា



មនុស្សយើងតែងតែសម្លឹងមើលទៅខាងក្រៅដើម្បីមើលឃើញពិភពលោកខាងក្រៅ ប៉ុន្តែយើងកម្រមើលទៅខាងក្នុងដើម្បីស្គាល់ខ្លួនឯងណាស់។ នោះហើយជាមូលហេតុដែលនៅសាលាអន្តរជាតិផាល តែងតែឆ្លុះបញ្ចាំងខ្លួនឯង ខិតខំបណ្តុះគំនិត និងចេតនាផ្លូវចិត្តដែលមានប្រយោជន៍ដល់ខ្លួនយើងផ្ទាល់ និងមនុស្សជុំវិញខ្លួនយើង។

ពួកយើងយល់ពីគុណតម្លៃនៃការលើកកំពស់ និងលើកទឹកចិត្តសិស្សចំពោះការអភិវឌ្ឍខ្លួនឈានទៅរកភាពរីកចម្រើនផ្នែកប្រាជ្ញា ការប្រព្រឹត្តប្រកបដោយសីលធម៌ និងការខិតខំតស៊ូព្យាយាម។ កម្មវិធីសិក្សាបង្កើតឡើងដើម្បីភាពក្លាហាន ភាពមិនគិតតែពីខ្លួនឯង ចិត្តសប្បុរស ភាពអត់ធ្មត់ និងភាពធន់របស់មនុស្សម្នាក់ យើងបណ្តុះផ្នត់គំនិតនៃការគោរព និងការដឹងគុណដល់សិស្ស និងអប់រំពួកគេឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសុខមាលភាពនិងមិនអាត្មានិយមដើម្បីជាប្រទីបបំភ្លឺលោកយើងនេះ។ គោលបំណងនៃសាលារៀនភាគច្រើនគឺអប់រំសិស្សឱ្យជោគជ័យលើការសិក្សាសម្រាប់ជួយពួកគេខាងផ្នែកហិរញ្ញវត្ថុនាពេលអនាគត។ ដោយឡែក ដើម្បីឈោងចាប់គោលបំណងនោះគឺមិនមានន័យថាបានមកពីភាពមិនអាត្មានិយមនោះទេ។ សកម្មភាពទាំងអស់នោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ បើសិនជាគ្មានការណែនាំ។

ខ្ញុំសូមលើកជាឧទាហរណ៍៖ សេដ្ឋីដែលលោភលន់ មិនចេះស្កប់ស្កល់នូវអ្វីដែលខ្លួនមាន ហើយមិនដែលពេញចិត្តនឹងអ្វីដែលពួកគេមាននោះទេហើយមិនដែលព្រួយបារម្ភ ចំពោះអ្នកដទៃ ដែលស្ថិតនៅក្នុងស្ថានភាពនៃទុក្ខវេទនានោះដែរ។ តើពួកគេពិតជា "មានសុវត្ថិភាព" មែនទេ? សាលាអន្តរជាតិផាល អូស្រ្តាលី ទទួលស្គាល់ថាភាពវៃឆ្លាតក្នុងការសិក្សាដោយខ្លួនឯងគឺមិនគ្រប់គ្រាន់ទេ។ មនុស្សដែលគ្មានប្រាជ្ញា និងសីលធម៌ នឹងប្រើប្រាស់ភាពវៃឆ្លាតនោះក្នុងវិធីដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ និងខ្លួនឯង។

ហេតុដូច្នេះហើយបានជាបាវចនារបស់យើងគឺ 'ការយល់ដឹងតាមរយៈបញ្ញា សីលធម៌ និងការព្យាយាម'

យើងយល់ថា សាលាត្រូវការផ្តល់នូវបទពិសោធអប់រំរួម ដែលបង្រៀនសិស្សមិនត្រឹមតែឱ្យមានបញ្ញាប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានបេះដូងផងដែរ តាមរយៈការពង្រឹងប្រាជ្ញាស្មារតី និងសីលធម៌។

យើងបង្រៀនសិស្សរបស់យើងពីរបៀបដើម្បីទទួលបានភាពស្កប់ស្កល់ ភាពសប្បុរស និងសេចក្តីអំណរដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។

នៅពេលដែលកូនរបស់អ្នកបានបញ្ចប់ការសិក្សាពីសាលាអន្តរជាតិផាល ពួកគេនឹងឈានចូលវ័យជាអ្នកដឹកនាំដែលគំនិតនិងរបៀបដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង មនុស្ស និងពិភពលោកជុំវិញពួកគេ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្ស និងសហគមន៍សាលារបស់យើង ហើយខ្ញុំសង្ឃឹមថាអ្នកនឹងចូលរួមជាមួយយើង និងចែករំលែកក្តីរំភើបរីករាយជាមួយយើង។ ធ្វើការជាមួយគ្នាដើម្បីជួយកូនចៅរបស់យើងឱ្យមានអនាគតភ្លឺស្វាង។


With loving kindness,
Mr. Panha Pal
ដោយក្តីសោមនស្សរីករាយ
លោក ប៉ាល់ បញ្ញា

>